ឆេះ​សា​ឡង់​នៅ​ឥណ្ឌូណេស៊ី​ស្លាប់​បីនាក់ និង​ជាង​១៦០​នាក់​បាត់​ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2017 ក+ ក-

​ហ្សា​ការ​តា ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​បាន​រាយការណ៍​ថា ពីសា​ឡង់​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ នៅលើ​ផ្ទៃ​ទឹក​ក្បែរ​ខេត្ត Java ខាងកើត ដែល​ស្ថិតនៅ​ភាគ​ខាងលិច ប្រទេស​ឥណ្ឌូណេស៊ី និង​បាន​បណ្តាល​ឲ្យ​មនុស្ស​បីនាក់​ស្លាប់ និង​ជាង​១៦០​នាក់​ទៀត​បាត់​ខ្លួន បន្ទាប់​
​តាម​អ្នកនាំពាក្យ​ការិយាល័យ​រុករក និង​ជួយសង្គ្រោះ​ជាតិ​ឥណ្ឌូណេស៊ី​បាន​ថ្លែងថា ករណីនេះ​កើតឡើង​កាលពី​យប់មិញ​។ ប្រភព​ដដែល​បញ្ជាក់ថា មកទល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រុម​ភ្នាក់ងារ​ជួយសង្គ្រោះ​ប្រទេស​ឥណ្ឌូណេស៊ី នៅតែ​កំពុង​បន្ត​ស្វែងរក​ជន​ដែល​បាន​បាត់​ខ្លួន​។​
​អាជ្ញាធរ​ជំនាញ​បាន​បើក​ការស៊ើបអង្កេត ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ ដែល​បាន​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ដ៏​អាក្រក់​មួយ​នេះ​៕

fn-2017-05-20-09-46-42-0