ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន៦ជាបន្តបន្ទាប់ក្រោយពីបានកែច្នៃអាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀនជាច្រើនខាំ ដែលការឃាត់ខ្លួននវធ្វើឡើងនៅរំលងអធ្រាត្រថ្ងៃទី២០ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។
កម្លាំងបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅរំលងអធ្រាត្រថ្ងៃទី២០ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧បានចុះស្រាវជ្រាវហើយឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការចាប់ខ្លួនពីបទកែច្នៃអាវុធខុសច្បាប់ និងបក្សពួកចំនួន២នាក់ទៀតឈ្មោះជា បូណា ភេទប្រុស អាយុ២០ឆ្នាំនិងម្នាក់ទៀតឈ្មោះឈឿន រតនា ភេទប្រុស អាយុ១៦ឆ្នាំទាំងពីរនាក់រស់នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈបក្សពួក២នាក់ខាងលើនាំយកអាវុធប្រភេទកា៥៩មួយដើមប្រគល់អោយទៅឈ្មោះនូវ សៅរ៉ាហៅក្រឹងក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងនៅតាមផ្លូវចំណុចភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើសមត្ថកិច្ចស្រាវជ្រាវបន្តឈានដល់ការឃាត់ខ្លួនជនសង្ស័យប្តី ប្រពន្ធ២នាក់ទៀតពាក់ព័ន្ធបញ្ហាគ្រឿងញៀនជាង៣ខាំ ការឃាត់ខ្លួនធ្វើនៅព្រឹកថ្ងៃទី២១ ខែឧសភា ត្រង់ចំណុចភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង។ ជនសង្ស័យជាប្តីឈ្មោះ រឹទ្ធ ដារ៉េត អាយុ២៤ឆ្នាំនិងប្រពន្ធឈ្មោះ សុទ្ធ វណ្ណះ អាយុ១៦ឆ្នាំនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាមដែលស៊ីឈ្នួលអោយឈ្មោះ អ៊ូ នាំយកថ្នាំញៀនពីភ្នំពេញមកចែកចាយនៅក្នុងខេត្តបាត់ដំបងរួមទាំងបានរកឃើញនូវអាវុធកា៥៩មួយដើមបន្ថែមទៀត និងរថយន្ត១គ្រឿងផងដែរ។
ពាក់ពន្ធ័នឹងអាវុធដែលសមត្ថកិច្ចរឹបអូសបានខាងដើមកម្លាំងបង្ការបង្ក្រាបដែលដឹកនាំដោយលោកឈឿង គឹមសុង បានចុះស្រាវជ្រាវបន្តឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតជាប្រភពដើមដែលជួញដូរអាវុធខុសច្បាប់អោយជនពាក់ពន្ធខាងលើ ជនសង្ស័យចុងក្រោយឈ្មោះ កាន ដារ៉េត រស់នៅស្រុករតនះមណ្ឌល ខេត្តបាត់ដំបង៕
វត្ថុតាងទាំងអស់ដែលសមត្ថកិច្ចរឹបអូសបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៥ថង់ ទម្ងន់៣២៦,៥២ក្រាម អាវុធខ្លីម៉ាកកា៥៩ចំនួន២ដើម គ្រាប់១បង់ រថយន្ត១គ្រឿង ម៉ូតូ៣គ្រឿងនិងសម្ភារះពាក់ពន្ធ័មួយចំនួនទៀត៕