បុរស​​ដែល​លោត​ពីលើ​អគារ​ជាន់​ទី​៥ នៃ​សកល​វិទ្យាល័យ​កម្ពុជា ស្លាប់​ភ្លាមៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2017 ក+ ក-

​ដោយ ៖ បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​លោត​ពីលើ​អាគារ “​សកល​វិទ្យាល័យ​កម្ពុជា​” កម្ពស់​ជាន់​ទី​៥ មក​ដី​បណ្តាល​អោយស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បង្កអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៧ ពីលើ​អាគារ​របស់​សកលវិទ្យា​ល័យ​កម្ពុជា​ជាប់​នឹង​ស្ថានីយ​ទូរ​ស្សន៍​អាស៊ីអាគ្នេយ៍ តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ក្នុង​ហេតុការណ៍​នេះ​អ្នកគ្រប់គ្រង​សកល​វិទ្យាល័យ​កម្ពុជា មិនបាន​អនុញ្ញាតអោយ​អ្នកសារព័ត៌មាន​ចូល​ផ្តិតរូប​ភាពជាក់ស្តែង​ទេ ហើយ​អ្នកសារព័ត៌មាន​ទាំងអស់​ក៏​មិនបាន​ដឹងថា​នេះ​ជា​ករណី​ឃាតកម្ម ឬ​ករណី​អ្វី​ផ្សេង​នោះទេ​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​ពី​កន្លែងកើតហេតុ​បាន​លួច​ប្រាប់​អោយដឹងថា​ជន​រង​មាន​គ្រោះ​ឈ្មោះ គ្រុយ ចាន់​ដា​រិ​ទ្ធ អាយុ​៣០​ឆ្នាំ ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ​លេខ​១២០I ក្រុម​៤ ភូមិ​៤ ភូមិ​ទឹកល្អក់​២ ខណ្ឌទួលគោក​។
​តាម​ការបំភ្លឺ​ពី​ឈ្មោះ ហង់ ម៉ៃ ដែលជា​សន្តិសុខ​នៅ​កន្លែងកើតហេតុ​នោះបាន​អោយ​ទៀតថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​វៃ​កញ្ចក់​បង្អួច​ជាន់​ទី​៥ ហើយក៏​អង្គុយ​សណ្តូកជើង ភ្លាមនោះ​គាត់​ក៏បាន​ហាម​មិនអោយ​ជនរងគ្រោះ​អង្គុយ​ដូច្នោះ មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ខាងលើ​ក៏បាន​លោត​ចុះមក​ក្រោម​បណ្តាល​អោយស្លាប់​ភ្លាមៗ​តែម្តង​។ ប្រភព​ដដែល​បាន​បន្តទៀតថា ភ្លាមៗ​នោះ​គាត់​ក៏បាន​រាយការណ៍​ទៅ​មូលដ្ឋាន​ដែរ​តែ​ជនរងគ្រោះ​បាន​លោត​សម្លាប់ខ្លួន​បាត់ទៅហើយ​។​
​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​ក្រុមការងារ​សារព័ត៌មាន​យើង បាន​ទំនាក់ទំនង​ទៅ​លោក​វីរ​សេនីយ៍​ឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ លោក​នៅ​មិនទាន់​បញ្ជាក់ថា ជា​ករណី​អ្វី​នៅឡើយ​ទេ​។ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ និង​យក​សព​ជនរងគ្រោះ​ទៅ​កំ​ដល់​នៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើការ​ទំនាក់ទំនង​គ្រួសារ​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

18641889_1879007619004466_1966480740_o18641271_1879007635671131_782021321_o18641677_1879007625671132_1528552332_o