អាជ្ញាធរឃាត់ខ្លួនជនជាតិវៀតណាមរស់នៅខុសច្បាប់៦៣នាក់
រាជធានីភ្នំពេញ ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃនេះបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម រស់នៅខុសច្បាប់ចំនួន៦៣នាក់ នៅផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីកម្លាំងជំនាញពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ៦៣នាក់ ស្រី២០នាក់ ក្នុងនោះមានប្រកាសទទួលស្គាល់ក្រសួងមហាផ្ទៃ ចំនួន៤៦នាក់ ដោយឡែក១៧នាក់ គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ៕