សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​ម្នាក់​ពីបទ​គំរាម​ទារប្រាក់​ពី​អតីត​សង្សារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ការ​ជំរិត​ទារប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ ទៅ​២​ម៉ឺន​ដុល្លារ ពី​អតីត​សង្សារ​ដែលជា​អាជីវករ​ផ្សារ​ទួល​ទំពូង ជា​ថ្នូរ​នឹង​ការមិន​ទៅ​អុកឡុក​ដល់​តូប​លក់ដូរ ។ ជនសង្ស័យ​ឈ្មោះ ZHU HONG YU អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​អ្នកជំនួញ​ស្នាក់នៅ​ផ្ទះជួល ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​តាម​មន្ត្រី​ឲ្យ​ដឹងថា ជន​ជាតិចិន​ម្នាក់នេះ​មាន​សង្សារ​ជាមួយ​ស្ត្រី​ម្នាក់​ដែលជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទួល​ទំពូង ។ ប៉ុន្តែ​ក្រោយមក​ពួកគេ​ទាំងពីរ​នាក់​មាន​ភាពរ​កាំរ​កុះ ក៏បាន​បែកបាក់​គ្នា ហើយ​ខាង​ស្រី ក៏​ឈប់​ទាក់ទង​ខាង​ប្រុស តែ​ខាង​ប្រុស​បាន និង​ព្យាយាម​ទៅ​អុកឡុក​ខាង​ស្រី នៅ​តូប​លក់ដូរ​ជា​ញឹកញាប់ ហើយ ពេល​ជនសង្ស័យ​ទៅ​អុកឡុក អតីត​សង្សារ​ម្តងៗ ជននេះ​តែងតែ​គំរាម​ទារប្រាក់​ពី​១​ម៉ឺន​ដុល្លារ​ទៅ​២​ម៉ឺន​ដុល្លារ ទើប​គេ​ឈប់​មក​អុកឡុក​។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ប្រហែលជា​ទ្រាំលែងបាន​និង​ទង្វើ​របស់​ជនជាតិ​ចិន​រូបនោះ ស្ត្រី​ជា​អតីត​សង្សារ សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ យ៉ាងណាក៏ដោយ​ភ្នាក់ងារ​បាន​រាយការណ៍​ថា បន្ទាប់ពី​ការសួរនាំ​រួចមក ជនសង្ស័យ​រូបនេះ​ត្រូវបាន​តំណាង​អយ្យការ ធ្វើការ​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​ផងដែរ​៕

fn-2017-05-22-14-46-49-1