ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់បានផឹកស្រាស្រវឹងហើយសម្រេចចឹត្តយកក្រម៉ាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅលើផ្ទះដោយមិនដឹងមូលហេតុ។
សមត្ថកិច្ចនៅមូលដ្ឋានបានប្រាប់ថា ហេតុការណ៍ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតក្នុង ក្រុមទី០៨ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល។
ជនរងគ្រោះឈ្មោះ ឈឿន ប៉ែល ភេទប្រុស អាយុ៦៨ ឆ្នាំ មុខរបរគ្មានរស់នៅចំណុចភូមិឃុំកើតហេតុខាងលើបានយកក្រម៉ាចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ន្លួន ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថាមូលហេតុដែលបុរសវ័យចំណាស់ខាងលើបានចងកសម្លាប់ខ្លួនដោយសារតូចចិត្តនិងប្រពន្ធរបស់គាត់បានស្លាប់ចោលមុនទើបលោកផឹកស្រាស្រវឹងរួចយកក្រម៉ាចងកសម្លាប់ខ្លួនឯងតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយករៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕