UNSC ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ទាំង​១៥ រួមមាន​ទាំង​ចិន​បានអនុម័ត​លើ​សេចក្ដីថ្លែងការណ៍​រួម​ដោយ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​សកម្មភាព​បង្ករឿង​ឥតឈប់ឈរ​ពី​សំណាក់​កូរ៉េខាងជើង និង​ព្រមាន​ដាក់​ទណ្ឌ​បន្ថែម​លើ​ប្រទេស​កុម្មុយនីស្ដ​ដ៏​ឯកោ​មួយ​នេះ​។​
​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) បានប្រកាស​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង យ៉ាង​គគ្លើន​ម្តង​ហើយ​ម្តងទៀត​របស់​កូរ៉េខាងជើង ហើយ​បាន​សន្យាថា នឹង​ស្វែងរក​ការដាក់ទណ្ឌកម្ម​បន្ថែម ប្រឆាំងនឹង​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​។ នេះ​បើ​យោងតាម​ទី​ភ្នា​ក់​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​មធ្យម​មួយ​គ្រាប់ ដែល​រត់​បាន​ចំងាយ ៥០០​គីឡូម៉ែត្រ រីឯ​លោក គីម ជុង​អ៊ុន ក៏បាន​ប្រកាស​ពី​ភាពជោគជ័យ​នៃ​ការធ្វើ​តេស្ដ​នេះដែរ និង​ថែមទាំង​បាន​បើកភ្លើង​ខៀវ​ឱ្យ​ដាក់ពង្រាយ​មី​ស៊ី​ល​ប្រភេទ​ថ្មី​នេះ ដល់​កងទ័ព​យុទ្ធសាស្ត្រ​កូរ៉េខាងជើង​ទៀតផង​។​
​ជាមួយគ្នា​នោះ​ក្រុមប្រឹក្សាសន្តិសុខ UN ក៏បាន​កោះប្រជុំ​បន្ទាន់ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះដែរ (​ម៉ោង​នៅក្នុង​ទីក្រុង​ញូយ៉ក​)៕

fn-2017-05-23-10-28-20-0