ISIS ចេញមុខទទួលខុសត្រូវការវាយប្រហារភេរវកម្មដ៏កក្រើកនៅអង់គ្លេស
អង់គ្លេស ៖ ទីបំផុតក្រុមរដ្ឋអ៊ីស្លាម ISIS បានចេញមុខប្រកាសថា ខ្លួនជាអ្នករៀបចំវាយប្រហារភេរវកម្មដ៏កក្រើកលើការប្រគុំតន្ត្រី នាទីក្រុង Manchester ប្រទេសអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយបានឲ្យដឹងថា ប៉ូលិសអង់គ្លេសចាប់ខ្លួនបុរសម្នាក់វ័យ២៣ឆ្នាំ សង្ស័យពាក់ព័ន្ធអំពើភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតដ៏កក្រើកលើការប្រគុំតន្ត្រី នាទីក្រុង Manchester ដែលបណ្តាលឲ្យមនុស្សរហូតដល់២២នាក់ស្លាប់ និង៥៩នាក់រងរបួសនេះ៕