ព្រឹកនេះសាលាឧទ្ធរណ៍បើកសវនាការសំណុំរឿងក្ដីមន្ត្រីអាដហុក
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធនេះ សាលាឧទ្ធរណ៍បានបើកសវនាការរឿងក្ដី មន្ត្រីអាដហុក៤រូប ដែលប្តឹងប្រឆាំង នឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួន៦ខែទៀត ។
សូមម្រាបថា ជនត្រូវចោទ៥នាក់ រួមមានទាំងលោក នី ចរិយា អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ម្នាក់ផង ត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទ របស់ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ។
យ៉ាងណាក៏ដោយ លោក កឹម សុខា ដែលជាដើមហេតុនៃសំណុំរឿងនេះត្រូវបានលើកលែងការចោទប្រកាន់ ហើយមានសេរីភាពឡើងវិញ បន្ទាប់ពីចូលបន្ទប់ឃុំខ្លួនឯងមួយរយៈខ្លី ៕