ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ ទីតាំងណេត២៤ម៉ោងលើ២៤ម៉ោងមួយកន្លែងបានលួចលាក់បង្កប់ទូរហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនគ្រឿងនៅក្នុងនោះ ដោយមានក្មេង ទំនើងក្រុមបងតូច-ធំ បានមកចូលលេងខ្លះទៀតសំងំដេក និងសេពគ្រឿងញៀន ប្រមូលផ្ដុំគ្នាបង្កើតនូវប្រភេទ បទល្មើសលួច ឆក់ ប្លន់ ផ្សេងៗក្នុងសង្គមរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារឯកឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្នថាដែលរស់នៅក្បែរនោះបានអោយដឹងថា ទីតាំងណេត២៤ម៉ោងដែលបង្កប់ល្បែងហ្គេមបាញ់ត្រីនៅខាងក្នុងនោះ គឺជាប្រភពចំណូលចូលហោប៉ៅរបស់អាជ្ញាធរ ទើបអាចបើកបានយ៉ាងរលូនដូចនេះ។ ដូច្នោះហើយល្បែងស៊ីសងទាំងនោះ បើកដំណើរការបានយ៉ាងរលូន គឺដោយសារមានសមត្ថកិច្ចនៅពីក្រោយខ្នង ទើបការអនុវត្តបង្ក្រាបល្បែងស៊ីសងហាក់មិនមានបោះជំហានទៅមុខទល់តែសោះ គឺនៅតែដដែលៗ៕
ណេត២៤ម៉ោងបង្កប់ល្បែងហ្គេមបាញ់ត្រីខុសច្បាប់បើកយ៉ាងរលូនសមត្ថកិច្ចអត់ដឹងឬ?