រថយន្ត​សាំ​យ៉ុង​ព្រលះ​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​ប្តី​ទាំង​ប្រពន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ៖ គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧ ត្រងចំណុច​ផ្លូវ​ស្ងាត់ បង្កឡើង​ដោ​រថយន្ត​សាំ​យ៉ុង​បើក​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩ និង​៣០​នាទី ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​បង្កឡើង​រវាង​រថយន្ត​សាំ​យ៉ុង និង​គោយន្ត​កន្ត្រៃ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ រថយន្ត​សាំ​យ៉ុង​បាន​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ បណ្តាលអោយ​អ្នកបើកបរ​គោយន្ត ០២​នាក់​ប្តី​ប្រពន្ធ​របួសធ្ងន់​។ នគរបាល​បាន​បន្តថា ជនរងគ្រោះ ឈ្មោះ អៀង ពិសិដ្ឋ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ របួសធ្ងន់​ជា​ប្តី ចំណែកឯ​ប្រពន្ធ​ឈ្មោះ ងា​ន់ សុ​ណាត អាយុ​៣១​ឆ្នាំ​របួសធ្ងន់ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ត្រូវ​រថយន្ត​មណ្ឌល​សុខភាព​អូរ​គ្រៀង​ដឹក​យល​ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្តក្រចេះ ។ រីឯ​រថយន្ត​បង្ក​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២aa ៥៨៤១ ហើយ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់ រីឯ​វត្ថុតាង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​អូរ​គ្រៀង៕

18741696_1880179178887310_1316551078_n18685262_1880179172220644_2085228710_n