ភ្លៀងនឹង​បន្ត​ធ្លាក់​ពី​កម្រិត​តិច​ទៅ​ច្រើន​ពីថ្ងៃ​នេះ​​ដល់​ថ្ងៃទី​០៤ ខែមិថុនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការព្យាករណ៍ អាកាសធាតុ​ប្រចាំ​សប្តាហ៍​ដោយ​បញ្ជាក់ថា ប្រទេស​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប លក្ខណៈ​បែបនេះ​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី​២៨ ខែឧសភា ដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ហើយ​ចាប់ពី​ថ្ងៃទី​១​ដល់ ៤ ខែមិថុនា តទៅ​ខ្យល់មូសុង​និរតី​នឹង​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា​ផងដែរ​៕

that-0148fn-2017-05-27-17-51-51-0