ស្ត្រី​ពោះធំ​ម្នាក់​ស្លាប់​ទាំង​ម្តាយ និង​កូនមិនដឹងមូលហេតុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាសូរ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ខណៈពេល​មក​សម្រាករ​ង់​ចាំ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជប៉ុន ដែល​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​ជប៉ុន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​ពី​ឪពុក និង​ប្តី​របស់​ស្ត្រី​រងគ្រោះ​បានអោយដឹងថា ជនរងគ្រោះ​មិនមាន​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​នោះទេ ដែល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​នេះ​គឺ​ដោយសារ​ជិត​ដល់​ថ្ងៃ​សម្រាល​។ យ៉ាងណាក្តី​គេ​មិនទាន់​ដឹង​ពី​មូល​ហេតុដែល​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​នោះទេ ដោយឡែក​ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​បានដាក់​ការចោទប្រកាន់​ទៅលើ​មន្ទីរពេទ្យ​ថា ម្តាយ និង​កូន​ដែល​នៅក្នុង​ផ្ទៃ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​នេះ​។​
​ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ឈៀ សារិន អាយុ​៣០​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ចំណែក​ប្តី​មានឈ្មោះ ជូ ភា​រ៉ា អាយុ​៣៤​ឆ្នាំ មានកូន​ប្រុស​២​នាក់ ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ត្រពាំង​ស្វាយ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែងកើតហេតុ តែ​លទ្ធផល​យ៉ាងណា​នោះគេ​ពុំទាន់​ដឹង​នៅឡើយ​ទេ​៕

18765978_661315250733278_7065209976158744257_n-118671325_1282054298582521_3128618434589720235_n