មេដឹកនាំ​កូរ៉េខាងជើង​បញ្ជា​ឲ្យ​ដាក់ពង្រាយ​អាវុធ​ប្រឆាំង​យន្តហោះ​ចម្បាំង​ទូទាំងប្រទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2017 ក+ ក-

​កូរ៉េខាងត្បូង ៖ លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បាន​ត្រួត​ពិនិត្យមើល​ការសាកល្បង​ប្រព័ន្ធ​ថ្មី​ប្រឆាំងនឹង​យន្តហោះ​ចម្បាំង និង​បាន​បញ្ជា​ឲ្យ​ផលិត​វា​ឲ្យ​បាន​ច្រើន និង​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។​
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA មិនបាន​បញ្ជាក់​ឲ្យ​បាន​ជាក់លាក់​ពី​ប្រភេទ​អាវុធ​នោះទេ ឬក៏​ពេលវេលា​ជាក់លាក់​នៃ​ការសាកល្បង​អាវុធ​នោះដែរ ប៉ុន្តែ​បាន​ផ្សាយ​ថា ការសាកល្បង​នោះ​រៀបចំឡើង​ដោយ​សាលា​វិទ្យាសាស្ត្រ​ការពារជាតិ ជាទី​ភ្នាក់ងារ​ជាប់​ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវបាន​គេ​ជឿថា កំពុង​ផលិត​គ្រាប់​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​។​
​កូរ៉េខាងជើង​បាន​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​យ៉ាង​ធំធេង ចាប់​តាំងពីដើម​ឆ្នាំមុន ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ដែល​អាច​វាយប្រហារ​ដ​ល់​ទឹកដី​អាមេរិក ហើយ​ថ្មីៗ​នេះ​បាន​សាកល្បង​គ្រាប់​មី​ស៊ី​ល​អន្តរទ្វីប ដែល​បង្ហាញ​ពី​ការរីកចម្រើន​ខាង​បច្ចេកទេស​៕

2