អ្នកស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ស្រីលង្កា​កើន​ដល់ ២០២​នាក់ និង​៩៦​នាក់​បាត់​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2017 ក+ ក-

​កូឡុំបូ ៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ បាន​រាយការណ៍​ថា គិត​ត្រឹម​ព្រឹក​ម្សិលមិញ​ចំនួន​មនុស្ស​ស្លាប់ ដោយសារតែ​គ្រោះធម្មជាតិ​ទឹកជំនន់ និង​ការបាក់​ដី​ដ៏​អាក្រក់​នៅ​ប្រទេស​ស្រីលង្កា បាន​កើន​ឡើងដល់ ២០២​នាក់​ហើយ ខណៈ​មនុស្ស​៩៦​នាក់​បន្ត​បាត់​ខ្លួន និង​មនុស្ស​ប្រមាណ​ជា ៦០០,០០០​នាក់ កំពុង​រង​ផលប៉ះពាល់​ជាទូទៅ​តែម្តង​នៅ​ទូទាំងប្រទេស​។
​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រីលង្កា បាន​បញ្ជាក់ថា មនុស្ស​៦៣​នាក់ បាន​រងរបួស រីឯ​៨៣,២០០​នាក់ ផ្សេងទៀត កំពុង ស្នាក់នៅ​ជម្រក​បណ្ដោះអាសន្ន​។ ក្រសួង​បង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​ស្រីលង្កា ទន្លេ​ចំនួន​០៥​ខ្សែ​បាន​ជន់​លិច ដោយសារតែ​ការបន្ត​ធ្លាក់ភ្លៀង​យ៉ាង​ជោគជាំ នៅតាម​តំបន់​មួយចំនួន​នៃ​ប្រទេស ដែលជា​ហេតុ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ៦០០,០០០​នាក់ បាន​ទទួលរង​ផលប៉ះពាល់ ខណៈ​ផ្ទះ​ប្រជាជន ៤៨,០០០​ខ្នង​រង​ការបំផ្លិចបំផ្លាញ​៕

fn-2017-05-29-17-00-01-1