អាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ជួញដូរ​ថ្នាំញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ​នៅវេលា​ម៉ោង​១៦ និង​៣០​នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។
លោក សំ វិ​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ប្រាប់​សារ​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​អោយដឹងថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួមមាន ៖ ទី​១-​ឈ្មោះ វុទ្ធី ឈុន​ថៃ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ ផ្ទះ​លេខ​១២A ផ្លូវ​២៦ ភូមិ​ត្នោត​១ សង្កាត់​បឹង​តា​ពុន ខណ្ឌ​មាន​ជ​យ័ រាជធានី​ភ្នំពេញ​។ ទី​២-​ឈ្មោះ អ៊ុយ ប៊ុន​ធា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ (​ផ្ទះជួល​) ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ ទី​៣​ឈ្មោះ គ្រួ​ក គឹម​ឈៀន ហៅ តួ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង​។​
​វត្ថុតាង​ដកហូត​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា (​ទឹកកក​) ចំនួន ២ កញ្ចប់ ទម្ងន់ ៥១.១៨ ក្រាម ទូរស័ព្ទដៃ ចំនួន​៣ គ្រឿង និង​សម្ភា​រៈវិច​ខ្ចប់​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​
បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង​កំពុងធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

18838603_1884174578487770_1273784175_o