ទៅ​ឆក់​ត្រី​បែរជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2017 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់ពី​ទំនេរ​បាន​ឆ្លៀត​រាយ​ខ្សែភ្លើង​យកទៅ​ឆក់​ត្រី​ក្នុង​ស្រែ ក្បែរ​ផ្ទះ តែ​ជា​អកុសល ភ្លាត់ស្នៀត ត្រូវបាន​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ​ប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ក្នុងភូមិ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ វាលស្រែ​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ ភូមិ​ស្វាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ចុក វី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ជាងក្រឡឹង មាន​ប្រពន្ធ ឈ្មោះ ចែម មករា អាយុ​៣៥​ឆ្នាំ មុខរបរ មេផ្ទះ មានកូន​ប្រុស​២​នាក់ ក្ន​៧​ង​បន្ទុកគ្រួសារ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជាង​១​ឆ្នាំ​មកហើយ មាន​ស្រុកកំណើត​ភូមិ ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​
​តាម​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​គេ​ឃើញ តរាយ​ខ្សែភ្លើង​យកមក​ឆក់​ត្រី​២​ថ្ងៃ​មកហើយ លុះ​មកដល់​ព្រឹក​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​តរាយ​ខ្សែភ្លើង ឆក់​ត្រី​សារជាថ្មី​ម្តងទៀត តែម្នាក់ឯង ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ដោយសារ​ការធ្វេសប្រហែស ភ្លាត់ស្នៀតត្រូវបាន​ឆក់​ស្លាប់​ខ្លួនឯង​ទី​វិញ ដួល​ប្រកាច់​ស្លាប់​ក្នុង​ទឹក​ស្រែ​តែម្តង​។​
​ឃើញ​ដូច្នោះ បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃើញ​ផ្អើល ឆោឡោ រត់​ទៅ​បិទ​ផ្តាច់​ចរន្ត​ភ្លើង ជួយ​ស្រង់ តែ​ហួសពេល​ទៅហើយ​៕

18901236_1884175058487722_719221299_o18869744_1884175068487721_429158564_o