ក្មេងស្រី​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវបាន​រថយន្តបុក​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​
លោក ម៉ៅ ហ៊ួ​ត មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ប្រាប់​អោយដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៥ និង​១៥​នាទី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧​តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ចូលទៅ​ស្រុក​រុក្ខ​គី​រី ត្រង់ចំណុច​អាង​ចាយ​វ៉ា​យ ស្ថិតក្នុង​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
រថយន្ត​បង្ករ​ម៉ាក​ហ៊ី​យិន​ដាយ​ស្តា​រិច​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N.4165​បើកបរ​ដោយ​ឈ្មោះ​យិន ពិ​ចិត្ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​បុក​ជនរងគ្រោះ​ឈ្មោះ​ប៉ាន សោភា ភេទ​ស្រី អាយុ​៨​ឆ្នាំ​មុខរបរ​សិស្សសាលា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បណ្ដាលអោយ​រងរបួស​ធ្ងន់​(​ស្លាប់​)​ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​។​
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ក្មេងស្រី​រងគ្រោះ​ខាងលើ​បាន​ជិះ​គោយន្ត​មកពី​សាលារៀន លុះ​មកដល់​ចំណុចកើតហេតុ ក្មេងស្រី​រងគ្រោះ​បាន​ចុះ​ពីលើ​គោយន្ត​ដើរ​ឆ្លងថ្នល់​ទៅផ្ទះ​ក៍​តែមាន​រថយន្ត​១​គ្រឿង​ខាងលើ​បាន​បើកបរ​យ៉ាង​លឿន​ជ្រុល​ទៅបុក​ក្មេង​ដើរ​ឆ្លងថ្នល់​ចំ​ពេញទំហឹង​បណ្តាលអោយ​រងរបួស​ធ្ងន់​(​ស្លាប់​)​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​តែម្តង​។​
បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​តៃកុង​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​មោងឫស្សី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

18834668_1884175538487674_369673016_n18835206_1884175491821012_689285080_n 18871119_1884175511821010_751298533_n 18902035_1884175488487679_1246852946_n