ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ស្រុក​គាស់ក្រឡ​ពុលបាយ​ប្រអប់​៣៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2017 ក+ ក-

ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ នៅពេល​ចូលរួម​ដង្ហែ​ក្បួន​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ជូន​គណបក្ស​ប្រជាជន​នៅ​ស្រុក​គាស់ក្រឡ​ប្រជាពលរដ្ឋ​បាន​មាន​អាកា​រះ​ពុលបាយ​ប្រអប់​រហូត​ទៅដល់​៣៨​នាក់​។ ហេតុការណ៍​បង្ក​រការ​ភ្ញាក់ផ្អើល​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៧ និង​៥០​នាទី ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​ក្រោយពី​ហូបបាយ​រួច​នៅ​ចំណុច​ភូមិ​ជើងទិញ និង​ភូមិ​ឆាយ​បាល​ង្ហ័ ស្ថិតក្នុង​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​
លោក ឆាង វ៉ាន់​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​ប្រាប់អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ មិថុនា នេះ​ថា ជនរងគ្រោះ​ទាំងអស់​ដែល​សង្ស័យថា​បាន​ពុលបាយ​ប្រអប់​មាន​អាកា​រៈ​ធ្ងន់​និង​ស្រាល​ទាំង​៣៨​នាក់​នេះ ក្នុងនោះ​មាន​ស្រី​ចំនូ​ន​៤​នាក់ និង​កុមារ​អាយុ ចាប់ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​ចំនួន​១០​នាក់​ផងដែរ​។​
លោក​បន្តថា នៅមុន​ពេល​កើត​ហ​តុ នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧ ដែលជា​ថ្ងៃ​ចុងក្រោយ​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ប្រជាពលរដ្ឋ​ដែលជា​អ្នកគាំទ្រ​ទៅដល់​គណបក្ស​ប្រជាជន​ក្នុងស្រុក​គាស់ក្រឡ ហើយ​បាន​ជួបជុំគ្នា​ដើម្បី​ចេញ​ដង្ហែ​ក្បួន ដោយឡែក បាយ ម្ហូប​សាច់ជ្រូក ធ្វើ ច្រក​ប្រអប់​នៅផ្ទះ​លោក ជាល វៃ មេភូមិ​ជើងទិញ យកមកចែក​គ្នា​ហូប​ក្នុង​ម្នាក់ៗ​១​ប្រអប់ ដោយ​អ្នកខ្លះ​បាន​២​ប្រអប់​។​
លោក​បន្តទៀតថា ក្រោយពី​ហូបបាយ​ប្រអប់​នៅពេល​ព្រឹក​ពុំមាន​អាកា​រៈ​អ្វី​កើតឡើង​នោះទេ លុះ​នៅពេល​ហែរ​ឃោសនា​ចប់​នៅវេលា​ម៉ោង ១៧ និង​៥០​នាទី​ថ្ងៃ​ដដែល​ក៍​នាំគ្នា​ហូបបាយ​ប្រអប់​ដែល​នៅសល់​ពី​ព្រឹក ក៏​ស្រាប់​តែមាន​អាកា​រះ ក្អួត ចង្អោរ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​តែម្តង ដោយ​ក្រុមគ្រូពេទ្យ​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ការពុល​នេះ​អាច​និង​ពុល​ដោយសារ​ប្រអប់​ស្នោ​។​
បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី​ចំនួន​៣១​នាក់​និង​នៅផ្ទះ​៧​នាក់​ហើយ​មាន​អាកា​រៈ​ធូរស្បើយ​ឡើងវិញ​ហើយ​៕

fn-2017-06-03-07-15-10-2fn-2017-06-03-07-15-10-0