គ.ជ.ប ៖ ភ្នាក់ងារគណបក្សនយោបាយជាង១០ម៉ឺននាក់ចូលសង្កេតមើលការបោះឆ្នោត
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភ្នាក់ងារគណបក្សនយោបាយទាំង១២ បានដាក់ពាក្យចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង១០ម៉ឺននាក់ឯណោះ៕