កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អតីត​សិក្ខាកាម FBI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹងថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អតីត​សិក្ខាកាម FBI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២០ រយៈពេល​០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​សេចក្តីជូនដំណឹង​ខាងលើ​បញ្ជាក់ថា សន្និសីទ​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ខេត្តសៀមរាប​៕

Khmer-interior-ministry-sign-police-moto-file5fn-2017-06-03-09-32-59-0