បន្ដ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​រស់នៅខុសច្បាប់១១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បន្ដ​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១១​នាក់ ដែល​ចូលមក​ធ្វើការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ នៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​បន្តថា ក្នុង​ប្រតិបត្តិការ​ខាងលើនេះ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១១​នាក់​នេះ​ដែល​លួច​ឆ្លងដែន​ចូល​-​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ​។ ក្រោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​អន្ដោប្រវេសន៍​៕

fn-2017-06-06-09-34-07-0