ជនសង្ស័យ​៤​នាក់​រួម​និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ច្រើន​សន្លឹក​ត្រូវបាន​ឃាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចរាចរណ៍​លុយ​ដុល្លារ​ក្លែងក្លាយ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ថៃ​ចំនួន​៤​នាក់​ដកហូត​បាន​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៥៥៣០០​ដុល្លារ​ផងដែរ​។​
សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ចរាចរណ៍​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ខាងលើនេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​២០​នាទី ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៧​នៅ​ចំណុច ក្រុមទី​៦ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ។
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​៖ ទី​១.​ឈ្មោះ គៀត គិ​ស័ក ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជា​ជនជាតិ​ថៃ រស់នៅ​ផ្លូវ​សុ​វីន​ថៈ​វង់ ក្រុង​បាងកក ។ ទី​២​ឈ្មោះ អ៊ុង​អាត ស៊ី​វាត​កន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជា​ជនជាតិ​ថៃ រស់នៅ​ផ្លូវ​១២ ឃុំ​បាន​ព្រឹក ស្រុក​ក្រសាំង ខេត្ត​បុរី​រាំ ប្រទេស​ថៃ​បុគ្គលិក​ក្រុមហ៊ុន​មិ​ត​សូ​អែរ ។ ទី​៣.​ឈ្មោះ សំ​ចិត កម​ភម ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជា​ជនជាតិ​ថៃ រស់នៅ​ផ្លូវ​វិ​ថូន​ដាំ​លិ ឃុំ​បាន​បឹង ស្រុក​បាន​បឹង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ មុខរបរ បុគ្គលិក​ក្រុមហ៊ុន នី​វ​សេន​។ ទី​៤​ឈ្មោះ​បិត ផាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ជនជាតិខ្មែរ មុខរបរ កម្មករ​។ ដកហូត​វត្ថុតាង​រួមមាន​ប្រាក់​ដុល្លារ​ចំនួន​៥៥៣០០​ដុល្លារ ប្រភេទ​ក្រដាស់​ដុល្លារ​ក្លែងក្លាយ សេរី​ចាស់ សេរី​ឆ្នាំ​២០០៦​។ ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាពថា ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទាំងនេះ​ជា​របស់​ឈ្មោះ ឈី​ត នៅ​ក្រុង​បាងកក​។
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​បន្តទៅ​តុលាការ​៕

unnamed-24unnamed5unnamed-14