ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែមិថុនានឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី០៦-១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះជ្រលងសម្ពាធទាបបាននិងកំពុងគ្របដណ្តប់លើតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតីក៏បាននិងកំពុងមានឥទ្ធិពលលើកម្ពុជាផងដែរ។
ស្ថានភាពបែបនេះបណ្តាលឲ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ ទន្ទឹមនោះក្រសួងក៏សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕