ស្ត្រីមេម៉ាយកូន៣ម្នាក់ចង់.កធ្វើសម្លាប់ខ្លួនចោលកូន
ខេត្តកំពង់ធំ ៖ ស្ត្រីមេម៉ាយកូន៣ម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួនបន្សល់ទុកឲ្យកូនរស់នៅកំព្រាគ្មានទីពឹងគួរឲ្យសង្វេគ ព្រោះតែតូចចិត្តគូស្នេហ៍មិនមកសែនព្រេនជាមួយ ដែលករណីនេះកើតឡើង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅភូមិរនាម ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះឈ្មោះ គឹម អាង អាយុ ២៩ឆ្នាំ ។ ចំណែកបុរសជាគូស្នេហ៍ឈ្មោះ ញ៉ក់ គ្រី។
នគរបាលប៉ុស្តិ៍ឃុំទំរីងបានប្រាប់ថា ស្ត្រីរងគ្រោះ និងលោក ញ៉ក់ គ្រី បានលួចលាក់ស្រឡាញ់គ្នាជាយូរមកហើយ ប៉ុន្តែបងប្អូនខាងស្រីមិនទាន់ដឹង។ ក្រោយពេលបងប្អូនដឹងរឿង ក៏បាននាំគ្នាស្តីបន្ទោសឲ្យថែមទៀត ដោយតូចចិត្តបងប្អូនស្តីបន្ទោសផង ហើយហៅគូស្នេហ៍មកសែនព្រេនមិនព្រមមកទៀត ក៏ដាច់ចិត្តបញ្ចប់ជីវិតដោយចង.កតែម្តង៕