នគរបាល​អន្ដោប្រវេសន៍​បន្ដ​ចុះ​ឃាត់ខ្លួន​វៀតណាម​រស់នៅ​ខុសច្បាប់​១៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៅ​ព្រលឹម​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ​បាន​បន្ត​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​រស់នៅ​ចំនួន​១៤​នាក់​នៅ​ភូមិ​អូរអណ្តូង និង​ភូមិ​បឹង​ព្រលឹត សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម​ចំនួន​២៩​នាក់ ស្រី​០៥​នាក់ ក្នុងនោះ​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ចំនួន​១៤​នាក់ ស្រី​០២​នាក់​។ លោក​បញ្ជាក់ថា ក្រោយ​ត្រួតពិនិត្យបាន​បញ្ជូន​ជនជាតិ​វៀតណាម​ទាំង​១៤​នាក់ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​ចាត់វិធានការ​តាម​នីតិវិធី​៕

fn-2017-06-07-09-00-49-0fn-2017-06-07-09-00-50-1 fn-2017-06-07-09-00-50-2