គ.ជ.ប ទទួលពាក្យបណ្តឹងចំនួន២៤ សុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា ស្ថាប័នមួយនេះ ទទួលបានពាក្យបណ្តឹងចំនួន៧១បណ្តឹង ក្នុងនោះមាន២៤បណ្តឹងដែលប្តឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
តាមសចក្តីប្រកាសព័ត៌មានបណ្តឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនោះរួមមាន បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ៕