វាយប្រហារ​លើស​ភា និង​ផ្នូរ​បុព្វបុរស​អ៊ីរ៉ង់​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2017 ក+ ក-

​តេ​ហ​រ៉ង់ ៖ ក្រុម​ឧទ្ទាម ISIS បាន​បើក​ការវាយប្រហារ​ដ៏​កក្រើក​ចំនួន​២​លើក​លើ​សភា​អ៊ីរ៉ង់ និង​ទៅលើ​ផ្នូរ​របស់​ស្ថាបនិក​សាធារណរដ្ឋ​អ៊ីរ៉ង់​លោក Ayatollah Khomeini នៅក្នុង​រដ្ឋធានី​តេ​ហេ​រ៉ង់ កាលពី​ម្សិលមិញ​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់ និង​៤២​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ថ្លែងថា ជន​សកម្មប្រយុទ្ធ​ចំនួន​បួន​នាក់​ដែល​បាន​បើក​ការវាយប្រហារ​ទៅលើ​សភា​អ៊ីរ៉ង់ និង​ពីរ​ផ្សេង​ដែល​បានធ្វើ​សកម្មភាព​នៅ​ផ្នូរ​របស់លោក Ayatollah Khomeini នោះ ត្រូវបាន​កម្លាំង​សន្តិសុខ​បាញ់សម្លាប់ ខណៈ​ភេរ​វករ​ម្នាក់ទៀត ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​ទទួលរង​របួស​។ មន្ត្រី​ដដែល​បញ្ជាក់ថា ការវាយប្រហារ​ដ៏​កក្រើក​របស់​ក្រុម ISIS ចំនួន​ពីរលើក​នេះ​មិន​ធ្លាប់មាន​ពីមុនមក​ទៅដោយ​មាន​ទាំង​សកម្មភាព​បាញ់ប្រហារ រួមទាំង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ផងដែរ ។​
​ជុំវិញ​ករណីនេះ​ក្រុម​ភេរ​វករ ISIS តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​របស់ខ្លួន​ឈ្មោះ Amaq បាន​អះអាង​ដូច្នេះ​ថា «​ក្រុម​អ្នក​ប្រយុទ្ធ ISIS បាន​ដឹកនាំ​ការវាយប្រហារ​នៅឯ​ផ្នូរ Ayatollah Khomeini និង​អាគារ​សភា​អ៊ីរ៉ង់​»៕

fn-2017-06-07-21-36-12-0