គ្រាន់តែ​ឪពុក​ស្តីប្រដៅ​បន្តិចបន្តួច ខឹង​ទាញ​កាំបិត​កាប់​រហូត​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2017 ក+ ក-

​ខេត្តស្វាយរៀង ៖ កូន​តិរច្ឆាន​ខណៈ​ស្រវឹងស្រា​ជោក ត្រឡប់មកផ្ទះ ត្រូវ​ឪពុក​ស្ដីបន្ទោស​បន្តិចបន្តួច ផ្ទុះ​កំហឹង​បាន​ទាញយក​កាំបិត​កាប់​រហូតដល់​ស្លាប់ ដែល​ករណី​ដ៏​ព្រៃផ្សៃ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង​២ និង​៤៦​នាទី នៅ​ភូមិ​កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្តស្វាយរៀង​។​
​បើ​យោងតាម​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​មានឈ្មោះ លី ថែ អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីល​នៅ​ភូមិ​កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្តស្វាយរៀង​។ ចំពោះ​ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ លី ចាន់ថន អាយុ​៥៦​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​នៅ​ភូមិ ឃុំ​ជាមួយគ្នា ដោយ​រងរបួស​ត្រង់​កំ​ភូ​ន​ដៃស្តាំ​ហូរឈាម​ជាច្រើន​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​
​សមត្ថកិច្ច​នគរបាល​បន្តថា នៅ​មុនពេល​មានរឿង​កាប់សម្លាប់​គ្នា​កើតឡើង ដោយ​ឈ្មោះ លី ថែ ជនសង្ស័យ​ត្រូវជា​កូន​បាន​ផឹកស្រា​ឡើង​ស្រវឹង​ជោគ​ហើយ​ត្រឡប់មកផ្ទះ​វិញ​ហើយ​ឃើញ​ដើរ​ទ្រេតទ្រោត​ចង់​ដួល ទើប​បុរស​ជា​ឪពុក​បាន​ស្ដីបន្ទោស​ពី​រឿង​មិនចេះ​ជួយ​ធ្វើ​ការរកស៊ី ចេះតែ​ដើរ​ផឹកស៊ី ដោយសារ​ឪពុក​ស្ដី​ឲ្យ ណាមួយ​ជាតិ​ស្រវឹង​ចូលខ្លួន ក៏​កើតមាន​ទំនាស់​ពាក្យសម្ដី​គ្នា​រហូតដល់​ស្ទុះ​ទៅយក​កាំបិត​កាប់​ឪពុក​បង្កើត​ទាល់តែ​ស្លាប់ តែម្ដង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​យកទៅ​សាកសួរ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ចាត់ការ​តាមច្បាប់​៕

19046720_1887486371489924_1502477504_n18985176_1887486348156593_355464461_n