ពលករ​ខ្មែរ​១៣​នាក់​ត្រូវបាន​តម្រួត​ថៃ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តម្រួត​ថៃ​ឃាត់​១៣​នាក់​ត្រូវបាន​ដោះលែង​នៅ​រសៀល​ម្សិលមិញ​នេះ និង​មកដល់​ខាង​ភាគី​កម្ពុជា​វិញ តាម​ច្រក​បឹង​ត្រកួន​នៅវេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃទី​០៧ ខែ មិថុនា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​បង់ថ្លៃ​ដេក​គុក​ចំនួន​៣០០​បាត​ក្នុង​មួយ​នាក់ សរុប​៣៩០០០​បាត ជា​ថ្នូរ​និង​ការដោះលែង​នេះ ដែល​អភិបាលស្រុក​តា​ប្រា​យ៉ា​ជួយ​ចេញ​ពាក់កណ្តាល​។​
​តាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយពី​ពួកគាត់​បានឃើញ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់ បាន​រួច​ផុតពី​ការឃុំ​ឃាំង និង​បាន​វិល​ត្រលប់​មកដល់​ទឹកដី​ខាង​កម្ពុជា​វិញ​ហើយ​នោះ ពួក​កាត់​ក៏​ព្រម​ដោះលែង​រថយន្ត​ថៃ​ដែល​ចូលមក​ដ​ដឹក​ដំឡូង​ទៅកាន់​ទឹកដី​ថៃ​ជាធម្មតា​វិញ​។​
​គួររំលឹកថា ត​ម្រូ​ត​ថៃ​បាន​ឃាត់ខ្លួន​និង​ឃុំឃាំង ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ កាលពី​ល្ងាច​ថ្ងៃទី​០២​ខែមិថុនា​ឆ្នាំ​២០១៧​កន្លងទៅ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវជា​សាច់ញាតិ​នាំគ្នា​យក​រថយន្ត​និង​លូ​បិទផ្លូវ​ឃាត់​រថយន្ត​ថៃ​ចំនួន​២៦​គ្រឿង​តាមផ្លូវ​ដើម្បី​ជា​ថ្នូរ​ការដោះដូរ​ប្រជាពលរដ្ឋ​ដែល​ថៃ​ឃាត់ខ្លួន​។​
​ក្រោយពី​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​បាន​ឃាត់​រថយន្ត​ដឹក​ដំបូង​ថៃ អស់​រយះពេល​ជិត​មួយ​សប្តាហ៍​មក លោក ផ្លែ​ក វ៉ា​រី អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់ថា លោក​អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ បានអោយ​លោក​និង​អាជ្ញាធរ​មូល​ដា្ឋ​ន​សហការ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​ទំនាក់ទំនង​ជួប​ភាគី​ថៃ​ដើម្បី​ដោះស្រាយ រហូតដល់​ព្រឹក​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ជួបប្រជុំ​អភិបាលស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ដើម្បី​សម្រេច​ចំណាយ​ថវិកា​ខាង​កម្ពុជា​៥០​ភាគរយ និង​ភាគី​ថៃ ៥០​ភាគរយ ដើម្បី​ធានា​ពលរដ្ឋ​ចេញមក​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នេះ​ផងដែរ​៕

x69