នគរបាលឃាត់ខ្លួនអ្នកញៀនល្បែង​១៣​នាក់ និង​ម៉ូតូ​១៤​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2017 ក+ ក-

​ខេត្តសៀមរាប ៖ អ្នកញៀន​ល្បែង ប្រុស​ស្រី​១៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ខណៈ​ពួកគេ នាំគ្នា​លួចលាក់ លេងល្បែង​ស៊ីសង ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ។ ទន្ទឹម​នោះ កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង រួមមាន ម៉ូតូ​ចំនួន​១៤​គ្រឿង មេ​អា​បោង​៣​គ្រាប់ ចាន​អាប៉ោង​១ គម្រប​ចាន​១ និង​បៀរ​២​ហ៊ូ ។​
​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ចំពោះ​ម្ចាស់ ដែល​ផ្តល់​ទីតាំង ឲ្យ​លេង​ល្បែងស៊ីសង រួមទាំង​មេ​អា​បោង មាន​គ្នា​៣​នាក់ ទី​១.​ឈ្មោះ ស្រង រ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ជា​ម្ចាស់​ទីតាំង​, ទី​២.​ឈ្មោះ សុខ ម៉ឹង ហៅ​ប៉ាវ ឬ​វី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ជា​មេអាប៉ោង និង​ទី​៣.​ឈ្មោ ហ៊ត់ បូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប ជា​មេអាប៉ោង​។​
​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​៕

85081d3f20076f4d14e4b2f4287e9c75442