ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ យាយចំណាស់ម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញដេកស្លាប់ក្នុងទឹកប្រឡាយយ៉ាងអាណោចអាធម៌នៅវេលាម៉ោង ៧ និង១០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នៅត្រង់ចំនុចវត្តអាស្រមកុន្ធកុដិ បុ៑ត.សាវង្ស ស្ថិត ក្នុងក្រុមទី ៨ ភូមិរំចេក ៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ ប្រហែល ជាង៧០ឆ្នាំពាក់អាវដៃវែងពីរជាន់ពណ៌ស និងស្លៀកខោផ្កាជើង វែងបានលង់ទឹកប្រឡាយជំរៅ ១.៨០ម៉ែត្របណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម។
យោងតាមការលើកឡើងពីលោក សំ ឆាយ អាយុ៧៥ឆ្នាំ ជាអាចារ្យវត្តអាស្រមគុន្ធកុដិបានបញ្ជាក់ប្រាប់ថា នៅមុនថ្ងៃកើតហេតុជនរងគ្រោះខាងលើត្រូវបានឃើញម៉ូតូ១គ្រឿងបានដឹកយកមកទំលាក់ចោលនៅក្នុងវត្តអាស្រមគុន្ធកុដិដោយមានសភាពវង្វេង និងស្មារតីមិនគ្រប់គ្រាន់លុះព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើលថា បានធ្លាក់ទឹកប្រឡាយស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពត្រូវបានប្រជាពលរដ្ឋស្រង់យកទៅរក្សាទុកនៅក្នុងវត្តអាស្រមគុន្ធកុដិ ប៊ុត សាវង្សដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕