ហ្វូង​ដំរីព្រៃ​រត់​ជាន់​មនុស្សម្នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2017 ក+ ក-

​ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ​មួយ​ហ្វូង​បាន​រត់​ជាន់​មនុស្ស​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រត់​រួចខ្លួន ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ជិត​ក្រុម​ចុង​រ៉ាង ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង នៅ​ម៉ោង​១​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ ។ មនុស្ស​ម្នាក់ទៀត​ដែល​ឃើញ​ហេតុការណ៍​នោះបាន​និយាយថា ពួកគាត់​ទាំងពីរ​នាក់​បាន​បណ្តើរ​ឆ្កែ​ដើរចូល​ទៅក្នុង​ព្រៃ​ដើម្បី​រក​ផ្សិត ស្រាបតែ​ឃើញ​ដំរីព្រៃ​មួយ​ហ្វូង​ដេញ​ឆ្កែ ពេលនោះ​សត្វ​ឆ្កែ​រត់​មករក​ម្ចាស់ ហើយ​ដំរី​ក៏​ដេញ​ជាន់​ម្ចាស់​ស្លាប់​តែម្តង​។ ចំណែក​មនុស្ស​ម្នាក់ទៀត​បានរ​ត់ទៅ​ហៅ​អ្នកភូមិ និង​កងកម្លាំង​ដើម្បី​ជួយ​អន្តរ​គម​ន៍ តែ​អត់​ទាន់ពេលវេលា​នោះទេ ពេលទៅដល់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។​
​បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា អ្នកស្លាប់​ឈ្មោះ ស្រន ផ្យ​ល ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ក្រុមទី​៧(​យេស៊ូ​) ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​ដឹកយក​មក​ធ្វើបុណ្យ​ប្រពៃណី៕

IMG-20170609-WA0002-1IMG-20170609-WA0000IMG-20170609-WA0001