ករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា រកឃើញសាកសព២៩នាក់ហើយ
រ៉ង់ហ្គូន ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គិតត្រឹមយប់មិញនេះក្រុមជួយសង្គ្រោះមក បានរកឃើញ និងស្រង់សាកសពជនរងគ្រោះសរុបចំនួន២៩នាក់ហើយចេញពីផ្ទៃសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ក្នុងករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ។
សារព័ត៌មានដដែលបញ្ជាក់ថា ក្នុងចំណោមសាកសពទាំង២៩នាក់ដែកបានរកឃើញ រួមមានបុរសម្នាក់ ស្ត្រីចំនួន២០នាក់ និងកុមារ០៨នាក់ផងដែរ។
គួរបញ្ជាក់ថា យន្តហោះនោះមានផ្ទុកមនុស្សចំនួន១២២នាក់ ក្នុងចំណោមមនុស្សទាំង១២២នាក់នៅ មាន១៤នាក់ជាក្រុមសហសេវិក និង១០៨អ្នកទៀតរួមមានពលទាហាន និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយ១០៨នាក់នោះមានកុមារ១៥នាក់ មនុស្សពេញវ័យជាជនស៊ីវិល៥៨នាក់ និងយោធិន៣៥នាក់៕