សាលដីកា​សំណុំរឿង​លោក គឹម សុខ នឹង​ប្រកាស​នៅ​ថ្ងៃទី​២៣ ខែមិថុនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សំណុំ​រឿងក្តី​បរិហារកេរ្តិ៍​របស់លោក គឹម សុខ តុលាការ​កំពូល​សម្រេច​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​។
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​មិញ​តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​លោក គឹម សុខ ដោយមាន​ការចូលរួម​ពី​លោក ឃឹម ប៉ុណ្ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក គី តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ដើមបណ្តឹង និង ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ ផងដែរ​៕

fn-2017-06-09-08-50-22-0