រថយន្ត​ឡង់​គ្រុយ​ស័​រ​ក្រឡាបផ្ញារជើង​ធ្លាយ​ចេញ​ឈើ​ប្រណីត​ច្រើន​កំណាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2017 ក+ ក-

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ឡង់​គ្រុយ​ស័​រ​មួយគ្រឿង បាន​បង្កើត​គ្រោះថ្នាក់​ក្រឡាប់​ដោយ​ខ្លួនឯង បង្ក​ឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ឈើ​ដែលមាន​ផ្ទុក​ក្នុង​រថយន្ត​ធ្លាក់​រាយប៉ាយ​លើផ្លូវ​ជាតិ ប្រៀបបាន​និង​ហាល​ស​ម្ងួ​ត​ទិន្នផល​អ្វីមួយ​អញ្ចឹង​។ ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៦ និង​១២​នាទី​ព្រឹក ត្រង់ចំណុច​ទឹក​ច្រប់ ស្ថិតនៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ឈ្មោះ ថៃ ធារ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រ​ជា ខេត្តមណ្ឌលគិរី (​រងរបួស​ស្រាល​)​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រ​ជា ខេត្តមណ្ឌលគិរី (​រងរបួស​ធ្ងន់ បាក់ជើង​ខាងស្ដាំ និង​របួស​ក្បាល​) ។​
​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ចំណែក​រថយន្ត​ដោយមាន​ផ្ទុក​ឈើ​ផង​នោះ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ពី​បរិមាណ​ឈើ​ល្មើសច្បាប់​នៅឡើយ​។​
​គួរ​បង្ហាញ​ផងដែរ​ថា ការដឹកជញ្ជូន​ឈើ​ប្រណីត​នេះ​ត្រូវគេ​ឃើញថា កើតមាន​ជា​ហូរហែ​ក្នុង​ក្រុង​សែន​មនោ​រម្យ ប៉ុន្តែ​មិនដែល​ឃើញ​មាន​ជំនាញ​ចុះ​ទប់ស្កាត់ ឬ​បង្ក្រាប​ឡើយ​។ ក្នុងនោះ​ចរាចរណ៍​ឈើ​ក៏​ត្រូវបាន​គេ​បញ្ជាក់ថា​ឆ្លងកាត់​ក្រុង​សែន​មនោ​រម្យ​ឆ្ពោះទៅ​ផ្លូវ​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រកទ្វារ​ទ្វេភាគី​ណា​ម​លៀរ ស្រុក​ពេ​ជ្រា ជាប្រចាំ​ផងដែរ​៕

19021255_1888132318091996_65608746_n19021744_1888132314758663_14490866_n 19046934_1888132321425329_402576636_n 19113062_1888132328091995_947406714_n