គណៈរដ្ឋមន្ដ្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​សប្ដាហ៍​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​គណៈរដ្ឋមន្ដ្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​។ នេះ​បើតាម Facebook ផ្លូវការ​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​
​របៀបវារៈ​ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​នោះ​រួមមាន ៖ ទី​១ ៖ សេចក្តីព្រាង​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥​។ ទី​២ ៖ សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​គណៈកម្មាធិការ ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​ទី​៣ ៖ បញ្ហា​ផ្សេងៗ​ពី សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ «​កិច្ចព្រមព្រៀង​ស្តីពី​ការទទួលស្គាល់​សុពលភាព នៃ​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​»៕

fn-2017-06-10-09-04-12-0