ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ ប្តី និងប្រពន្ធ២នាក់បានរងរបួសធ្ងន់ ខណៈដែលមានជនមិនស្គាល់មុខឡើងកាប់ និងចាក់ជាច្រើនកាំបិតដល់លើផ្ទះ ដែលករណីនេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១៤ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក អនុសេនីយ៍ទោ ឡៅ កវី មេបញ្ជារការរងកងរាជអាវុធហត្ថ ស្រុកថ្មគោលបានប្រាប់ អោយដឹងថា ករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន។ លោកបន្តថា ជនរងគ្រោះជាប្តីឈ្មោះ ហ៊ុន យ៉ន អាយុ៦២ឆ្នាំមុខរបរនិវត្តជន(របួសធ្ងន់)។ ជនរងគ្រោះជាប្រពន្ធឈ្មោះ រុំ សាវី អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ ទាំងពីរនាក់រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (របួសធ្ងន់) ទាំងពីរនាក់ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអេមីចិនស៊ីខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕