បង្ក្រាប និងរឹបអូសឈើប្រភេទធ្នង់២០៧ដុំ
ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងរឹបអូសឈើធ្នង់ជាច្រើនដុំ ដែលឈ្មួញរក្សាទុកត្រៀមនាំចេញ ដែលប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៤ និង៤៥នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តឲ្យដឹងថា ប្រតិបត្តិការនោះសមត្ថកិច្ចបានរឹបអូសឈើប្រភេទធ្នង់២០៧ដុំ ស្មើនឹង១.៦១ម៉ែត្រគូប ឈើទាំងអស់បានប្រគល់ទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើសំរោង យកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕