ចាប់រថយន្ត​កាមរី​​ដឹកឈើ​គ្រញូង​៣០០​គី​ទ្បូ​ក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2017 ក+ ក-

​ខេត្តព្រះវិហារ ៖ កម្លាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ដឹកនាំ​ដោយ លោក ម៉ក់ បញ្ញា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះបង្ក្រាប​រថយន្ត​មួយគ្រឿង​ដឹកជញ្ជូន​ឈើ​គ្រញូង​គេចពន្ធ​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​លេខ​៦២ ។ ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ រីឯ​អ្នកបើកបរ​រថយន្ត​ល្មើស​បាន​រត់គេចខ្លួន​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានឱ្យដឹងថា​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​ខាងលើ​ម៉ាក​កាមរី​ហើម​ស៊េរី​ឆ្នាំ​១៩៩៣​ពណ៌​ត្រេអ៊ី​គ្មាន​ស្លាក​លេខ​ផ្ទុក​ឈើ​គ្រញូង​គ្រាក់​ចំនួន​៨០​ដុំ​ទម្ងន់​៣៨៥​គី​ទ្បូ​ក្រាម​ស្មើនឹង​០,៣១០​ម៉ែត្រគូប​។​បច្ចុប្បន្ន​វត្ថុតាង​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នាំយកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​។​
​គួរ​បញ្ជាក់ថា​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​នៅតែ​ចរាចរណ៍​យ៉ាង​រលូន​រាល់ថ្ងៃ​ចេញពី​ស្រុក​ជាំ​ក្សាន្ត​និង​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ដោយ​ឈ្មួញ​ឈើ​ទុច្ចរិត​ធ្វើការ​ដឹក​ជ​ញ្ចូ​ន​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ទាំងយប់​ទាំង​ថ្ងៃ​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​ឆ្ពោះ​មក​ក្រុង​ព្រះវិហារ​ហើយ​សង្ស័យ​សម​ត្ថ​កិច្ច​មេព្រៃ​និង​ជំនាញ​បរិស្ថាន​នៅ​ទីនោះ​រង់ចាំ​រាប់​ក្បាល​ទ្បាន​យក​ខ្ទង់​តែប៉ុណ្ណោះ​។​
​ចំណែក​កុងត្រូលជជុះ​ជ្រក​ក្រោមលេស​ស្នាក់ការ​សន្តិសុខ​ការពារ​ថែមទាំង​គំរាម​ត្រៀម​ដាក់​បា​រ៉ា​សមុខ​បន្ទាយ​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​លេខ​៦៤​និង​លេខ​៩​ក៍​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ខ្ទង់​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង​ជាន់ក​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត​រាល់ថ្ងៃ​គ្មាន​នរណា​ហ៊ាន​រិះគន់​និង​ប្រដៅ​ពួកគាត់​បាន​ទ្បើ​យ​៕

k1-1119075269_1889033798001848_1632871804_n