ខេត្តក្រចេះ ៖ បុរសបីនាក់បានជួបជុំគ្នាហូបត្រីក្រពតបណ្តាលឲ្យស្លាប់ម្នាក់ និងពុលធ្ងន់ស្រាលចំនួនពីរនាក់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ដែលករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចស្រែពង្រ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្រ ខេត្តក្រចេះ។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា កាលពីវេលាម៉ោង៤ និង៤០នាទីមានបុរសបីនាក់បានជួបជុំគ្នាហូបត្រីក្រពត បន្ទាប់មកក៏ស្រាប់តែមានអាការៈក្អួតចង្អោរត្រូវបានគេនាំយកទៅមន្ទីរពេទ្យ តែអកុសលដោយសារធាតុពុលខ្លាំងពេកបុរសម្នាក់បានស្លាប់ ឯពីរនាក់ទៀតកំពុងសង្គ្រោះ។ ប្រភពបន្តថា ជនរងគ្រោះពុលត្រីក្រពតឈ្មោះ អំ ភេន ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់។ ឈ្មោះ ច្រឹង ហោះ ភេទប្រុស អាយុ៤២ឆ្នាំ ពុលធ្ងន់យកទៅមន្ទីពេទ្យ និងឈ្មោះ អំ ថេន ភេទប្រុស អាយុ៤១ឆ្នាំ ពុលស្រាលអ្នកទាំងបីរស់នៅចំណុចស្រែពង្រ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័យរួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវពីមូលហេតុនៃការពុលនោះ៕