ឃុំ​ដូង ៖ CPP នាំមុខ​បន្ទាប់ពី គ​.​ជ​.​ប រាប់​សន្លឹកឆ្នោត​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ គ​.​ជ​.​ប បានរៀបចំ​ការរាប់​ស​ន្លឹ​ក​ឆ្នោត​ឡើងវិញ​ចំនួន​២៣​ការិយាល័យ នៅ​ឃុំ​ដូង ខេត្តស្វាយរៀង ហើយ​ជា​លទ្ធផល​បណ្តោះអាសន្ន​គ​ណ​បក្ស​ប្រជាជន​កម្ពុជា (CPP) មាន​សំឡេងគាំទ្រ​២៥៨៧​នាំមុខ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលមាន​អ្នកគាំទ្រ​២៥៨០ ។​
​គួរ​បញ្ជាក់ថា ការរាប់​ឡើងវិញ​នៃ​ចំនួន​សន្លឹកឆ្នោត​នេះ ដោយសារ​មាន​បណ្តឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ។ យ៉ាងណាក៏ដោយ ការរាប់​សន្លឹក​នេះ គឺមាន​សន្លឹកឆ្នោត​១​សន្លឹក បង្ក​ឲ្យ​មាន​បញ្ហា​កើតឡើង ដោយសារ ក្រុម​សន្លឹកឆ្នោត បានសម្រេច​ផ្តល់​ជា​បានការ ឲ្យ​ទៅ​គណបក្ស​ប្រជាជន ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​តវ៉ា ។ ដូច្នេះ​សន្លឹក​១​សន្លឹក​នេះ នឹងដាក់​ជូនទៅ​គ​.​ជ​.​ប​ដើម្បី​ពិនិត្យ​សម្រេច​បន្ត៕

CH-00114CH-00113