​ស្រវឹងស្រាជោកជាំ​ជេរប្រមាថ​ឪពុកម្ដាយ ហើយ​ដុត​ផ្ទះ​ចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2017 ក+ ក-

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ខឹង​ឪពុកម្តាយ​មិន​ស្តីរក​ក៏​ជេរប្រមាថ​ឪពុកម្តាយ​យ៉ាង​ចាស់ដៃ​ព្រមទាំង​ដុត​ផ្ទះ​ចោល​ថែមទៀត ដែល​ហេតុការណ៍​កើតឡើង​នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ថា កូន​ចិត្ត​ទុយ៌ស​ឈ្មោះ ខេង សុខ​នៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ប្រាកដ​។ ឪពុក​ជា​ជនរងគ្រោះ​ឈ្មោះ សុខ ឃី ភេទ​ប្រុស​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរ​បេ​រ​កសិករ នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ សមត្ថកិច្ច​បន្តថា សម្ភារៈ​ខូចខាត​រួមមាន ១-​ផ្ទះ​០១​ខ្នង ទំហំ ៥​គុណ​នឹង​៦​ម៉ែត្រ សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី ជ​ព្ជាំ​ង​ស​ង្ក័​សី ឆេះ​ខ្ទេច​គ្មាន​សល់ ២.​លុយ​ខ្មែរ​១០០.០០០​រៀល ៣.​ទូរទស្សន៍​១​គ្រឿង​, ៤.​កង់​២​គ្រឿង​, ៥.​គ្រែ​ដេក​១, ៦.​ទូ​ដាក់​ខោអាវ​២, ៧.​សំបុត្រ​បញ្ជាក់​កំណើត​៩​ច្បាប់​, ៨.​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ចំនួន​៥​សន្លឹក​, ៩.​សៀវភៅ​ក​២ និង​ក​៤. ២​ក្បាល​។ ប្រភព​បញ្ជាក់ថា ដើមចម​បណ្តាល​ឲ្យ​បុរស​រូបនោះ​ផុត​ផ្ទះ ត្រូវបាន​ឪពុក​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ជនសង្ស័យ​(​កូន​)​បានមកពី​ដើរ​ផឹកស្រា​ស្រវឹង ហើយ​រករឿង​ជេរ​បញ្ចោរ​ឪពុក ម្តាយ តែ​ពួកគាត់​មិនបាន​និយាយ​តបត​វិញ​ទេ យល់ឃើញថា​ជាម​នុស្ស​ស្រវឹង ។​
​ប្រភព​រាយការណ៍​ថា ដោយ​មិន​ចង់ឃើញ​មុខ​កូន​តិរច្ឆាន​នោះ​បុរស​ជា​ឪពុក​បាន​ដើរ​ចេញទៅ​ដេក​នៅក្នុង​ផ្ទះ​ប្អូន​ដែល​នៅ​ភូមិ​ជាមួយគ្នា​នោះ​។ ស្រាប់តែ​បន្តិចក្រោយមក ជនសង្ស័យ​ក៏បាន​លួច​ដុត​ផ្ទះ​ខ្លួនឯង​ចោល (​ផ្ទះ​ឪពុក​) បណ្តាល​ឲ្យ​ឆេះ​ហ្មត់​នៅសល់តែ​ផេះ ដោយ​អន្តរាគមន៍​ពី​អ្នកស្រុក និង​រថយន្ត​ពន្លត់អគ្គីភ័យ​មិនទាន់​។ ប៉ុន្តែ​ភ្លាមៗ នោះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

2bf0df6c-6775-414f-88c7-2a60d998bd05bdd89739-70a0-47cf-94af-3c0b221dc2a9 c5d52ce0-f5a1-41fb-a1bf-5d6f6ce95cec