​តុលាការរុស្ស៊ីផ្តន្ទាទោសមេបក្សប្រឆាំង​ដាក់ពន្ធនាគារ​១​ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2017 ក+ ក-

ម៉ូ​ស្គួ ៖ សារព័ត៌មាន BBC បានចេញ​ផ្សាយ​ថា តុលាការ​រុស្ស៊ី​បានសម្រេច​ផ្ដន្ទាទោស​មេដឹកនាំ​គណបក្សប្រឆាំង​លោក Alexei Navalny ឱ្យ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រយៈពេល​៣០​ថ្ងៃ ក្រោម​បទចោទប្រកាន់ រំលោភ​លើ​ច្បាប់​ប្រមូលផ្ដុំ និង​ការជួបជុំ​ដោយ​ខុសច្បាប់ ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។
​លោក Alexei Navalny ត្រូវបាន​គេ​ចាប់ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់លោក ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ មុន​នឹងមាន​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​អំពើពុករលួយ នៅក្នុង​ប្រទេស​រុស្ស៊ី ដោយមាន​ការចូលរួម​ពី​ក្រុមបាតុករ​រាប់ពាន់នាក់​។ ទន្ទឹមគ្នា​នោះដែរ អាជ្ញាធរ​រុស្ស៊ី បានសម្រេច​ចិត្ត​បំបែក​ក្រុមបាតុករ​ទាំង​នេះ ដោយមាន​ការចាប់​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ផងដែរ​។​
គួរ​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​០២​ហើយ ដែល​មេបក្ស​ប្រឆាំង​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឆ្នាំនេះ​៕

fn-2017-06-13-09-00-28-0fn-2017-06-13-09-00-26-0