ខេត្តព្រះវិហារ ៖ សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្រុកឫស្សី ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ចំនួន៧នាក់ ត្រូវបានគេដឹងថា បានពុលផ្លែឪឡឹក ដោយមានអក្ការៈបានក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញបានយកផ្លែឪឡឹកទៅពិនិត្យ រហូតសមត្ថកិច្ចពុះហូបតែមិនមានបញ្ហាអ្វីនោះទេ ។ ប៉ុន្តែបានហៅអ្នកលក់យកមកសួរនាំ ផងដែរ។
តាមលោកវេជ្ជបណ្ឌិត បាន សុខចំរើន បម្រើការនៅមណ្ឌលសុខភាពឆែប បាននិយាយថា អាការៈសិស្សទាំងនោះ បើមិនបានបញ្ជូនមកទាន់ ពេលវេលាទេ និងអាចប៉ះពាល់ដល់អាយុជីវិត ព្រោះថាសិស្សខ្លះពេលបញ្ជូនមកភ្លាមលោកស្ទាបមើលជីពចរឃើញខ្លះខ្សោយតែបន្ទាប់ពី បានបញ្ចូលសេរ៉ូមឲ្យ ស្ថានភាពជនរងគ្រោះបានវិលត្រឡប់មករកភាពធម្មតាវិញ។
យ៉ាងណាក៏ដោយ លោកមិនទាន់ហ៊ានសន្និដ្ឋានថា ផ្លែឪឡឹកនោះមានសារធាតុពុល ឬក៏អ្នកលក់ខ្វះ អនាមយ័នោះទេ? ព្រោះនៅមណ្ឌលសុខភាពរបស់លោក មិនមានអីពិសោធន៍។ លោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលរកស៊ីលក់ ដូរចំណីអាហារ ត្រូវប្រកាន់ជាប់នៅអនាម័យ ជៀសវាងកុំឲ្យប៉ះពាល់សុខភាពអ្នកទិញ ហើយចំពោះប្រជាកសិករដែលដាំផ្លែឪឡឹក សូមកុំប្រើជីគីមីច្រើនពេក ៕