រអិល​បាក់​ដី​នៅ​​បង់​ក្លា​ដែ​សស្លាប់​មនុស្ស​៤៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2017 ក+ ក-

​ដា​កា ៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​ចេញផ្សាយ​ថា គ្រោះ​រអិល​បាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ខ្លាំង​នៅក្នុង​ស្រុក​ចំនួន​០៣ ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់​ក្លា​ដែ​សបាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​កើន​ដល់ ៤៥​នាក់​ហើយ ក្នុងនោះ​០៧​នាក់​ជា​កងកម្លាំង​សង្គ្រោះ​។​
អាជ្ញាធរ​បង់​ក្លា​ដែ​សបាន​រាយការណ៍​ថា ដោយសារតែ​ទទួលរង​សម្ពាធ​ទាប នៅឯ​តំបន់ឆ្នេរ Bengal វា​បាន​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ព្រមទាំង​គ្រោះ​រអិល​បាក់​ដី ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤៥​នាក់ នៅក្នុង​ស្រុក​ចំនួន​០៣ មានស្រុក Chittagong, Cox’s Bazaar និង​ស្រុក Bandarban គិត​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​។
​បើតាម​អាជ្ញាធរ​ឧតុនិយម​បង់​ក្លា​ដែ​សបាន​និយាយថា កម្ពស់​ទឹក​នៅតាម​តំបន់​ស្ថិតនៅ​ជិត​ដង​ទន្លេ​កើនឡើង ដូច្នេះហើយ​ទើប​ពួកគេ អំពាវនាវ​ឱ្យ​ប្រជាជន​របស់ខ្លួន​មានការ​ប្រុង​ប្រ​យ័​ត្ត​ខ្ពស់ ខណៈ​រដ្ឋធានី​ដា​កា និង​ស្រុក Chittagone ត្រូវបាន​ទឹក​ជន់​លិច​៕

fn-2017-06-13-17-52-25-0