ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនហោះជាន់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងបណ្តាលអោយដួលបោកក្បាលស្លាប់មួយរំពិចក្នុងថ្លុកឈាមហេតុការណ៍នេះបានកើតឡើងនៅវេលា១រំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៧ នៅចំណុចខាងក្រោយមន្ទីរពេទ្យកុសមៈ ផ្លូវ២៦៥កែងផ្លូវ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានបើកបរដោយម៉ូតូម៉ាក់ហុងដាឌ្រីមស៊េរី២០១៥ ពណ៌ខ្មៅ ដែលមានស្លាកលេខ1FH-9161។ ចំណែករថយន្តមានម៉ាក់ “ធុនត្រា” ពណ៌ខ្មៅស្លាកលេខភ្នំពេញ2S-3807 បើកបរដោយជនជាតចិន។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តខាងលើធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលដែលមកដល់ផ្លូវបំបែកជា៤ដែលជាចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូរបស់ជនរងគ្រោះបើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងក៏បានជ្រុលទៅបុកផ្នែកខាងឆ្វេងរថយន្តយ៉ាងពេញទំហឹងបណ្តាលអោយដួលបោកក្បាលស្លាប់មួយរំពិចនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងបានឃាត់ម្ចាស់រថយន្តដែលជាជនជាតិចិនបណ្តោះអាសន្នសិន រីឯសពសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទៅទៅបុណ្យតាមប្រពៃណី៕