គ.ជ.ប ចាប់ផ្ដើមរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ខេត្តបាត់ដំបងឡើងវិញ
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ជាបណ្ដើរៗហើយ ដែលបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺប្ដឹងដោយគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា តាមលទ្ធផលបោះឆ្នោតបឋម បង្ហាញថា ឃុំបឹងប្រាំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន៦៣១សំឡេង ឈ្នះ២៣សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៦០៨សំឡេង៕