ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​លឿន​ដួល​បោក​ក្បាល​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​សំណាងល្អ​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​ទាន់ពេលវេលា​។​
យោងតាម​មន្ត្រី​កងរាជអាវុធហត្ថ​បានអោយដឹងថា​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២៣ និង​០០ នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ជនរងគ្រោះ​ឈ្មោះ ឃន់ ខុន ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ខ្លាំង​ក៏​ដួល​ម៉ូតូ​បណ្តាលអោយ​រងរបួស​ធ្ងន់​តែម្តង ។​
បច្ចុប្បន្ន​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ប្រើប្រាស់​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​បាន​ទាន់ពេលវេលា​រួចផុត​ពី​គ្រោះថ្នាក់​ដល់​ជី​វឹត​ហើយ​៕

19206291_1890422787862949_781256961_n19142306_1890422794529615_1060864426_n19141968_1890422781196283_1737324660_n