​រអិល​បាក់​ដី​នៅ​បង់​ក្លា​ដែ​ស អ្នកស្លាប់​កើន​ដល់​១២៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2017 ក+ ក-

ដា​កា ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ១២៥​នាក់​ហើយ ដែល​ក្នុងនោះ​មាន​កងកម្លាំង​សង្គ្រោះ​ជាង​១០​នាក់ បន្ទាប់ពី​ករណី​គ្រោះធម្មជាតិ​រអិល​បាក់​ដី​ដ៏​អាក្រក់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាងដំណំ​។​
​អាជ្ញាធរ​បង់​ក្លា​ដែ​សបាន​រាយការណ៍​ថា ដោយសារតែ​ទទួលរង​សម្ពាធ​ទាប នៅឯ​តំបន់ឆ្នេរ Bengal វា​បាន​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ព្រមទាំង​គ្រោះ​រអិល​បាក់​ដី ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១២៥​នាក់ ក្នុងនោះ​មាន​កងកម្លាំង​សង្គ្រោះ​ជាង​១០​នាក់ នៅក្នុង​ស្រុក​ចំនួន​០៣ មានដូចជា Chittagong, Cox’s Bazaar និង​ស្រុក Bandarban គិត​ចាប់តាំងពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក​៕

fn-2017-06-14-09-50-07-0